Skip to content
គេហទំព័រ ធីអិនអេដេលី

គេហទំព័រ ធីអិនអេដេលី

គេហទំព័រ ធីអិនអេដេលី

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សង្គម
  • សេដ្ឋកិច្ច
  • កីឡា
Join Channel
  • ព័ត៌មានជាតិ

ឯកឧត្តម នូ សាខន និង ឯកឧត្តម​​ គួច ចំរើន អញ្ជើញអធិបតីភាពបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិទី៤

TNA DAILY June 11, 2026
​ខេត្តកណ្តាល៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រុមប្រឹក្សាខេត្ត បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ខ្លួន ក្នុងអាណត្តិទី៤ ដោយផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការត្រួតពិនិត្យប្រសិទ្ធភាពការងារផ្តល់សេវាសាធារណៈ និងការជំរុញការដោះស្រាយរាល់បញ្ហាប្រឈមដែលនៅសេសសល់នៅតាមមូលដ្ឋាន ដែលកិច្ចប្រជុំនេះបានប្រព្រឹទ្ធទៅនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម​​ គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។
​
ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានថ្លែងមតិបើកកិច្ចប្រជុំ ដោយ សង្កត់ធ្ងន់អំពីសារៈសំខាន់នៃកិច្ចប្រជុំសាមញ្ញលើកទី២៥នេះ ក្នុងការពិនិត្យមើលរាល់វឌ្ឍនភាពការងារដែលសម្រេចបាន និងបញ្ហាប្រឈមនានាដែលត្រូវរួមគ្នាដោះស្រាយ ដើម្បីបម្រើផល ប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែមានប្រសិទ្ធភាព។ក្នុងនោះផ្តោតលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន និងការផ្តល់សេវាសាធារណៈ ដើម្បីធានាបាននូវតម្លាភាព និងភាពឆាប់រហ័ស។
​
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានជំរុញដល់មន្ទីរសុខាភិបាលខេត្ត ត្រៀមបង្ការ និងទប់ស្កាត់ការផ្ទុះឡើងនៃជំងឺគ្រុនឈាមលើកុមារ ដោយសារបច្ចុប្បន្នអាកាសធាតុមានការប្រែប្រួល និងឈានចូលរដូវវស្សា សុខាភិបាល ត្រូវចុះធ្វើការដាក់ថ្នាំអាបែត និងបាញ់ថ្នាំមូសតាមមូលដ្ឋាននានា និងត្រូវតាមដានការវិវត្តរបស់ជំងឺគ្រុនឈាមនេះយ៉ាងកៀកកិតនៅទូទាំងខេត្តទាំងមូល ដើម្បីធានាថាគ្មានការរីករាលដាលទ្រង់ទ្រាយធំ និងអាចជួយសង្គ្រោះកុមារដែលជាជនងាយរងគ្រោះបានទាន់ពេលវេលា។
ពាក់ព័ន្ធនឹងបញ្ហាដីធ្លី ការពុះដីឡូក្នុងមូលដ្ឋាន ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមសហការគ្នាដោះស្រាយបញ្ហានេះដោយតម្លាភាព និងម៉ឺងម៉ាត់បំផុត ដើម្បីជៀសវាងការវិវាទផ្សេងៗដែលអាចកើតមានឡើង។ ក្នុងនោះចំពោះអាងទឹកដែលប្រជាពលរដ្ឋកំពុងអាស្រ័យផល ឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ថា គឺជាដីរបស់រដ្ឋ ដែលត្រូវបានចុះបញ្ជីជាទ្រព្យសម្បត្តិរបស់រដ្ឋរួចរាល់ហើយ។ ដូចនេះ អាជ្ញាធរត្រូវពន្យល់ និងណែនាំប្រជាពលរដ្ឋឱ្យបានយល់ដឹងច្បាស់លាស់ ដោយមិនត្រូវឱ្យមានការរំលោភបំពាន ការទិញ-លក់ដោយខុសច្បាប់ណាមួយកើតឡើងលើដីអាងទឹកដែលជាសម្បត្តិសាធារណៈរបស់រដ្ឋនោះឡើយ។
ក្នុងឱកាសនោះ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត បានសម្តែងនូវការកោតសរសើរចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់សមាជិកអង្គប្រជុំទាំងមូលដែលបានសហការគ្នាយ៉ាងល្អក្នុងការ អនុវត្តតួនាទីភារកិច្ចកន្លងមក។
​
ឯកឧត្តមប្រធាន បានសង្កត់ធ្ងន់ថា៖ មន្ទីរ-អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាជាធ្លុងមួយ ក៏ដូចជាទិសដៅការងារដែលបានអនុម័តនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៥ នេះ យកទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលបានលទ្ធផលជាក់ស្តែង ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្ត ក៏ដូចជាតម្រូវការជាក់ស្តែងរបស់ប្រជាពល រដ្ឋនៅក្នុងខេត្តទាំងមូល។

Post navigation

Previous: សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

ព័ត៌មានថ្មីៗ

ឯកឧត្តម នូ សាខន និង ឯកឧត្តម​​ គួច ចំរើន អញ្ជើញអធិបតីភាពបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិទី៤ ឯកឧត្តម នូ សាខន និង ឯកឧត្តម​​ គួច ចំរើន អញ្ជើញអធិបតីភាពបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិទី៤
  • ព័ត៌មានជាតិ

ឯកឧត្តម នូ សាខន និង ឯកឧត្តម​​ គួច ចំរើន អញ្ជើញអធិបតីភាពបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិទី៤

June 11, 2026
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី
  • ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

June 11, 2026
លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ» លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ»
  • ព័ត៌មានជាតិ

លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ»

June 9, 2026
ឯកឧត្តម យូ សិរីវុឌ្ឍ និង ឯកឧត្តម ភឺន ផល្លា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេច បញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំនួន ៧៩៨នាក់ ឯកឧត្តម យូ សិរីវុឌ្ឍ និង ឯកឧត្តម ភឺន ផល្លា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេច បញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំនួន ៧៩៨នាក់
  • ព័ត៌មានជាតិ

ឯកឧត្តម យូ សិរីវុឌ្ឍ និង ឯកឧត្តម ភឺន ផល្លា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេច បញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំនួន ៧៩៨នាក់

June 9, 2026
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ ក្រោមមូលបទ «សាមគ្គីភាព ជាតិរឹងមាំ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ ក្រោមមូលបទ «សាមគ្គីភាព ជាតិរឹងមាំ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក
  • ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ ក្រោមមូលបទ «សាមគ្គីភាព ជាតិរឹងមាំ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក

June 7, 2026
កម្មវិធីរត់កម្សាន្តជាមួយកងរាជអាវុធហត្ថខេត្តសៀមរាបត្រឡប់មកវិញហើយ! កម្មវិធីរត់កម្សាន្តជាមួយកងរាជអាវុធហត្ថខេត្តសៀមរាបត្រឡប់មកវិញហើយ!
  • ព័ត៌មានជាតិ

កម្មវិធីរត់កម្សាន្តជាមួយកងរាជអាវុធហត្ថខេត្តសៀមរាបត្រឡប់មកវិញហើយ!

June 7, 2026
  • ឯកឧត្តម នូ សាខន និង ឯកឧត្តម​​ គួច ចំរើន អញ្ជើញអធិបតីភាពបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិទី៤
  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី
  • លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ»
  • ឯកឧត្តម យូ សិរីវុឌ្ឍ និង ឯកឧត្តម ភឺន ផល្លា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេច បញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំនួន ៧៩៨នាក់
  • លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ ក្រោមមូលបទ «សាមគ្គីភាព ជាតិរឹងមាំ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក