Skip to content
គេហទំព័រ ធីអិនអេដេលី

គេហទំព័រ ធីអិនអេដេលី

គេហទំព័រ ធីអិនអេដេលី

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សង្គម
  • សេដ្ឋកិច្ច
  • កីឡា
Join Channel
  • សង្គម

ពលរដ្ឋស្នើឱ្យស៊ើបអង្កេតករណីចោទប្រកាន់ទារប្រាក់ ១០លានរៀល ជាថ្នូរនឹងការមិនឱ្យចូលរួមដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ នៅខេត្តព្រះវិហារ

TNA DAILY October 27, 2026

ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋបានស្នើដល់ស្ថាប័នមានសមត្ថកិច្ច បើកការស៊ើបអង្កេតលើការចោទប្រកាន់ថា មានការទារប្រាក់ចំនួន ១០លានរៀល ជាថ្នូរនឹងការមិនអនុញ្ញាតឱ្យអ្នកទទួលការចូលរួមដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ នៅឃុំស្រយង់ និងឃុំគូលេនជើង ខេត្តព្រះវិហារ។

តាមព័ត៌មានដែលទទួលបាន ក្នុងចំណោមសំណើដេញថ្លៃ មានក្រុមហ៊ុន អៀ គីមលាង ដាក់តម្លៃ ២៧១.០០០.០០០រៀល និងក្រុមហ៊ុន ពៅ រ៉ាឌី ខនស្រ្តាក់សិន ដាក់តម្លៃ ២៦៨.៦០០.០០០រៀល។ គណៈកម្មការបានសម្រេចទទួលយកសំណើរបស់ក្រុមហ៊ុន ពៅ រ៉ាឌី ខនស្រ្តាក់សិន ដែលមានតម្លៃទាបជាង។

ជុំវិញករណីនេះ ប្រភពព័ត៌មានបានឱ្យដឹងថា មិនអាចស្នើសុំប្រតិកម្មពីតំណាងក្រុមហ៊ុនទាំងពីរ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានទេ មុនពេលចេញផ្សាយ។ ចំណែកឯកឧត្តម សួស ប្រាថ្នា ប្រធានអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានឆ្លើយតបតាមតេឡេក្រាមថា «ទទួលបាន សូមអរគុណ!»។ រីឯប្រធាននាយកដ្ឋានស៊ើបអង្កេត និងស្រាវជ្រាវនៃអង្គភាពប្រឆាំងអំពើពុករលួយ មិនទាន់មានការឆ្លើយតបនៅឡើយទេ។

គួរបញ្ជាក់ថា តាមលិខិតក្រសួងមហាផ្ទៃលេខ ២៣០៧ សជណ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងបានណែនាំឱ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះអ្នកពាក់ព័ន្ធនឹងភាពមិនប្រក្រតី ការគប់គិត ការក្លែងបន្លំ ការបង្ខិតបង្ខំ ឬអំពើពុករលួយ ក្នុងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដោយអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

ជាមួយគ្នានេះ ប្រជាពលរដ្ឋបានស្នើដល់ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម សួស ប្រាថ្នា និងឯកឧត្តម គីម រិទ្ធី ឱ្យពិនិត្យ និងស៊ើបអង្កេតករណីនេះ ដើម្បីស្វែងរកការពិត និងចាត់វិធានការតាមច្បាប់ ប្រសិនបើរកឃើញមានបទល្មើស។

អង្គភាពសារព័ត៌មាននឹងបន្តតាមដានករណីនេះ និងត្រៀមផ្តល់ឯកសារ ឬភស្តុតាងពាក់ព័ន្ធដល់ស្ថាប័នមានសមត្ថកិច្ច ប្រសិនបើមានការស្នើសុំ៕

 

Post navigation

Previous: ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀត គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានរៀបចំការចុះឈ្មោះស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាតាមប្រព័ន្ធអនឡាញ…
Next: ថ្នាក់ដឹកនាំខេត្តតាកែវ រៀបចំពិធីសែនក្រុងពាលី ត្រៀមប្រារព្ធពិធីបុណ្យអុំទូកថ្នាក់ខេត្ត នៅមាត់បឹងតាកែវ

ព័ត៌មានថ្មីៗ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថ ចូលជួបសំណេះសំណាល​ សួរ​សុខទុក្ខសំដែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ​​​​​ កំពុងសម្រាកព្យាបាលថែទាំសុខភាពនៅ​គេហដ្ឋាន… លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថ ចូលជួបសំណេះសំណាល​ សួរ​សុខទុក្ខសំដែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ​​​​​ កំពុងសម្រាកព្យាបាលថែទាំសុខភាពនៅ​គេហដ្ឋាន…
  • ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថ ចូលជួបសំណេះសំណាល​ សួរ​សុខទុក្ខសំដែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ​​​​​ កំពុងសម្រាកព្យាបាលថែទាំសុខភាពនៅ​គេហដ្ឋាន…

November 1, 2026
ថ្នាក់ដឹកនាំខេត្តតាកែវ រៀបចំពិធីសែនក្រុងពាលី ត្រៀមប្រារព្ធពិធីបុណ្យអុំទូកថ្នាក់ខេត្ត នៅមាត់បឹងតាកែវ ថ្នាក់ដឹកនាំខេត្តតាកែវ រៀបចំពិធីសែនក្រុងពាលី ត្រៀមប្រារព្ធពិធីបុណ្យអុំទូកថ្នាក់ខេត្ត នៅមាត់បឹងតាកែវ
  • ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តតាកែវ រៀបចំពិធីសែនក្រុងពាលី ត្រៀមប្រារព្ធពិធីបុណ្យអុំទូកថ្នាក់ខេត្ត នៅមាត់បឹងតាកែវ

October 30, 2026
ពលរដ្ឋស្នើឱ្យស៊ើបអង្កេតករណីចោទប្រកាន់ទារប្រាក់ ១០លានរៀល ជាថ្នូរនឹងការមិនឱ្យចូលរួមដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ នៅខេត្តព្រះវិហារ ពលរដ្ឋស្នើឱ្យស៊ើបអង្កេតករណីចោទប្រកាន់ទារប្រាក់ ១០លានរៀល ជាថ្នូរនឹងការមិនឱ្យចូលរួមដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ នៅខេត្តព្រះវិហារ
  • សង្គម

ពលរដ្ឋស្នើឱ្យស៊ើបអង្កេតករណីចោទប្រកាន់ទារប្រាក់ ១០លានរៀល ជាថ្នូរនឹងការមិនឱ្យចូលរួមដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ នៅខេត្តព្រះវិហារ

October 27, 2026
ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀត គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានរៀបចំការចុះឈ្មោះស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាតាមប្រព័ន្ធអនឡាញ… ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀត គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានរៀបចំការចុះឈ្មោះស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាតាមប្រព័ន្ធអនឡាញ…
  • ព័ត៌មានជាតិ

ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀត គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានរៀបចំការចុះឈ្មោះស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាតាមប្រព័ន្ធអនឡាញ…

October 13, 2026
សេចក្តីថ្លែងការណ៍ អ្នកនាំពាក្យរាជរដ្ឋាភិបាលទាមទារឱ្យលោក សម រង្ស៊ី ចេញមុខបញ្ជាក់ការពិតចំពោះមុខប្រជាជាតិខ្មែរ! សេចក្តីថ្លែងការណ៍ អ្នកនាំពាក្យរាជរដ្ឋាភិបាលទាមទារឱ្យលោក សម រង្ស៊ី ចេញមុខបញ្ជាក់ការពិតចំពោះមុខប្រជាជាតិខ្មែរ!
  • ព័ត៌មានជាតិ

សេចក្តីថ្លែងការណ៍ អ្នកនាំពាក្យរាជរដ្ឋាភិបាលទាមទារឱ្យលោក សម រង្ស៊ី ចេញមុខបញ្ជាក់ការពិតចំពោះមុខប្រជាជាតិខ្មែរ!

October 13, 2026
សកម្មភាពប្រជាពលរដ្ឋខ្មែរទាំងពីរភេទ អាយុ១៨-២៥ឆ្នាំ បានមកដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦ នៅតាមបណ្តាទីតាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ សកម្មភាពប្រជាពលរដ្ឋខ្មែរទាំងពីរភេទ អាយុ១៨-២៥ឆ្នាំ បានមកដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦ នៅតាមបណ្តាទីតាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦
  • ព័ត៌មានជាតិ

សកម្មភាពប្រជាពលរដ្ឋខ្មែរទាំងពីរភេទ អាយុ១៨-២៥ឆ្នាំ បានមកដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦ នៅតាមបណ្តាទីតាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦

October 13, 2026
  • លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថ ចូលជួបសំណេះសំណាល​ សួរ​សុខទុក្ខសំដែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ​​​​​ កំពុងសម្រាកព្យាបាលថែទាំសុខភាពនៅ​គេហដ្ឋាន…
  • ថ្នាក់ដឹកនាំខេត្តតាកែវ រៀបចំពិធីសែនក្រុងពាលី ត្រៀមប្រារព្ធពិធីបុណ្យអុំទូកថ្នាក់ខេត្ត នៅមាត់បឹងតាកែវ
  • ពលរដ្ឋស្នើឱ្យស៊ើបអង្កេតករណីចោទប្រកាន់ទារប្រាក់ ១០លានរៀល ជាថ្នូរនឹងការមិនឱ្យចូលរួមដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ នៅខេត្តព្រះវិហារ
  • ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀត គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានរៀបចំការចុះឈ្មោះស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាតាមប្រព័ន្ធអនឡាញ…
  • សេចក្តីថ្លែងការណ៍ អ្នកនាំពាក្យរាជរដ្ឋាភិបាលទាមទារឱ្យលោក សម រង្ស៊ី ចេញមុខបញ្ជាក់ការពិតចំពោះមុខប្រជាជាតិខ្មែរ!