Skip to content
គេហទំព័រ ធីអិនអេដេលី

គេហទំព័រ ធីអិនអេដេលី

គេហទំព័រ ធីអិនអេដេលី

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សង្គម
  • សេដ្ឋកិច្ច
  • កីឡា
Join Channel
  • ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្ដាល សូត្រមន្ត រាប់បាត្រ និងបង្សុកូល ក្នុងពិធីបុណ្យកាន់បិណ្ឌ១៣ នៅវត្តសិរីបន្ទាយដែក ស្រុកកៀនស្វាយ

TNA DAILY September 20, 2025
ខេត្តកណ្តាល៖ ព្រឹកថ្ងៃសៅរ៍ ១៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោកជំទាវ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងលោកជំទាវ ឯកឧត្ដម សមាជិករដ្ឋសភា តំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត រាប់បាត្រ បង្សុកូល ក្នុងពិធីបុណ្យកាន់បិណ្ឌ១៣ នៅវត្តសិរីបន្ទាយដែក ស្ថិតនៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
បន្ទាប់ពីធ្វើកិច្ចគោរពបូជា ផ្កា ទៀន ធូប ចំពោះព្រះពុទ្ធរូបព្រះសម្មាសាម្ពុទ្ធ និងនមសកា ព្រះរតនត្រ័យ ទៅតាមគន្លងព្រះធម៌​ព្រះសម្មាសាម្ពុទ្ធរួច ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ បានវេរប្រគេននូវទ័យទានដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់ទៅតាមពុទ្ធានុញ្ញាត្តិ ព្រមទាំងបានឧទ្ទិសកុសលផលបុណ្យ ជូនឯកឧត្តម លោកជំទាវ លោកយាយ លោកតា ពុទ្ធបរិស័ទ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តកណ្ដាលទាំងមូល សូមទទួលបាននូវមគ្គផល កុសលផលបុណ្យ តាមសទ្ធាជ្រះថ្លារៀងៗខ្លួន និងសូមជួបប្រកបតែនូវពុទ្ធពរ ទាំង៥ប្រការ គឺអាយុ វណ្ណ: សុខ: ពល: និង បដិភាណ: កុំបីឃ្លៀងឃ្លាតឡើយ។
បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីបុណ្យនេះមានរយៈពេល១៥ថ្ងៃដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោចខែភទ្របុត្រ ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាប្រារព្ធឡើងជារៀងរាល់ឆ្នាំ។
ជារៀងរាល់ឆ្នាំនៅក្នុងរដូវនៃពិធីបុណ្យកាន់បិណ្ឌ ថ្នាក់ដឹកនាំខេត្តកណ្ដាល និងប្រជាពុទ្ធបរិស័ទតែងតែរួមគ្នាធ្វើបុណ្យ ធ្វើទានតាមទីអារាម ដោយមាននាំយកនូវគ្រឿង សក្ការបូជា និងទេយ្យទាន មានគ្រឿងឧបភោគ-បរិភោគ បច្ច័យយកមកប្រគេនព្រះសង្ឃ និងរាប់បាត្រ បង្សុកូល ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ជីដូន ជីតា ញាតិការទាំង៧សន្ដាន ដែលបានចែកឋាន ទៅកាន់បរិលោកខាងមុខ សូមឱ្យមកទទួលនូវផល្លានិសង្ឃដែលកូនចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃនាបុណ្យកាន់បិណ្ឌនេះ ឱ្យបានទៅសោយសុខ នៅទីស្ថានបរមសុខគ្រប់ៗជាតិ។
ជាមួយគ្នានេះដែររដ្ឋបាលខេត្តកណ្ដាល បាននាំយកនូវទេយ្យទានប្រគេនដល់ព្រះសង្ឃនូវ៖ អង្ករ ១៥០០ គីឡូ, ទឹកសុទ្ធ ២០ កេស, ភេសជ្ជៈ ១០ កេស, មី ១០ កេស, ប្រេងខ្យង ០៥ យួរ, ទឹកត្រី ១០ យូរ, ទឹកស៊ីអីវ ១០ យូរ, តែ ៥ គីឡូ, ទឹកដោះគោ ១ កេស, ស្ករស ១ បាវ និងបច្ច័យកសាង ៨០ លានរៀល ព្រមទាំងប្រគេនព្រះសង្ឃក្នុងវត្ត ចំនួន ២៧អង្គ ក្នុង១អង្គ បច្ច័យ១០ម៉ឺនរៀល និងស្កាដក់១ លោកតាអាចារ្យ ៣នាក់ ម្នាក់ៗ ថវិការ ១០ម៉ឺនរៀល និងលោកយាយ លោកតា គណៈកម្មាធិការវត្ត ៥០នាក់ ម្នាក់ៗ ថវិការ ២ម៉ឺនរៀល។

Post navigation

Previous: សប្បុរសជន​បានបន្តឧបត្ថម្ភគាំទ្រដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងឱកាសអបអរសាទរពិធីបុណ្យកាន់បិណ្ឌ-ភ្ចុំបិណ្ឌ…
Next: ឯកឧត្តម គួច ចំរើន អញ្ជើញសួរសុខទុក្ខនិងនាំយកថវិកា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ផ្ដល់ជូន វីរៈកងទ័ព ប្រចាំសមរភូមិមុខ ចំនួន ២ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា

ព័ត៌មានថ្មីៗ

សម្តេចតេជោ បានសម្រេចផ្តល់ផ្ទះចំនួន១០២ខ្នង ជូនអតីតយុទ្ធជន នៅខេត្តព្រះវិហារ ដែលផ្ទះ១០២ខ្នងនេះ ជាការចូលរួមឧបត្ថម្ភពី សំណាក់សមាគមអតីតយុទ្ធជន និងនិវត្តជនចំនួន៥២ខ្នង និងឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ និងលោកជំទាវឧកញ៉ា សាយ សោភា ចំនួន៥០ខ្នង សម្តេចតេជោ បានសម្រេចផ្តល់ផ្ទះចំនួន១០២ខ្នង ជូនអតីតយុទ្ធជន នៅខេត្តព្រះវិហារ ដែលផ្ទះ១០២ខ្នងនេះ ជាការចូលរួមឧបត្ថម្ភពី សំណាក់សមាគមអតីតយុទ្ធជន និងនិវត្តជនចំនួន៥២ខ្នង និងឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ និងលោកជំទាវឧកញ៉ា សាយ សោភា ចំនួន៥០ខ្នង
  • ព័ត៌មានជាតិ

សម្តេចតេជោ បានសម្រេចផ្តល់ផ្ទះចំនួន១០២ខ្នង ជូនអតីតយុទ្ធជន នៅខេត្តព្រះវិហារ ដែលផ្ទះ១០២ខ្នងនេះ ជាការចូលរួមឧបត្ថម្ភពី សំណាក់សមាគមអតីតយុទ្ធជន និងនិវត្តជនចំនួន៥២ខ្នង និងឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ និងលោកជំទាវឧកញ៉ា សាយ សោភា ចំនួន៥០ខ្នង

July 10, 2026
អតិថិជនដែលបានទិញផ្ទះនិងដីឡត៍ របស់គម្រោង ឡេង ណាវ៉ាត្រា ជ្រែ១០០ និងគម្រោងផ្លូវជាតិលេខ ៦អា ដែលមានទីតាំងស្ថិតនៅ ភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល បានមកទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដំណាក់កាលទី៤ អតិថិជនដែលបានទិញផ្ទះនិងដីឡត៍ របស់គម្រោង ឡេង ណាវ៉ាត្រា ជ្រែ១០០ និងគម្រោងផ្លូវជាតិលេខ ៦អា ដែលមានទីតាំងស្ថិតនៅ ភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល បានមកទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដំណាក់កាលទី៤
  • ព័ត៌មានជាតិ

អតិថិជនដែលបានទិញផ្ទះនិងដីឡត៍ របស់គម្រោង ឡេង ណាវ៉ាត្រា ជ្រែ១០០ និងគម្រោងផ្លូវជាតិលេខ ៦អា ដែលមានទីតាំងស្ថិតនៅ ភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល បានមកទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដំណាក់កាលទី៤

July 10, 2026
ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ឧបត្ថម្ភថវិកាសាងសង់ផ្ទះ ៥០ ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជនក្រីក្រ នៅខេត្តព្រះវិហារ ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ឧបត្ថម្ភថវិកាសាងសង់ផ្ទះ ៥០ ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជនក្រីក្រ នៅខេត្តព្រះវិហារ
  • ព័ត៌មានជាតិ

ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ឧបត្ថម្ភថវិកាសាងសង់ផ្ទះ ៥០ ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជនក្រីក្រ នៅខេត្តព្រះវិហារ

July 10, 2026
លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ​ បានអញ្ជើញជាអធិបតីភាព ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ចូលរួមបរិច្ចាគឈាមដោយស្ម័គចិត្ត ផ្តល់ជូនមន្ទីរពេទ្យខេត្តកំពង់ស្ពឺ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម​ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ថ្ងៃបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៦) ខាងមុខនេះ​… លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ​ បានអញ្ជើញជាអធិបតីភាព ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ចូលរួមបរិច្ចាគឈាមដោយស្ម័គចិត្ត ផ្តល់ជូនមន្ទីរពេទ្យខេត្តកំពង់ស្ពឺ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម​ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ថ្ងៃបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៦) ខាងមុខនេះ​…
  • ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ​ បានអញ្ជើញជាអធិបតីភាព ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ចូលរួមបរិច្ចាគឈាមដោយស្ម័គចិត្ត ផ្តល់ជូនមន្ទីរពេទ្យខេត្តកំពង់ស្ពឺ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម​ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ថ្ងៃបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៦) ខាងមុខនេះ​…

July 9, 2026
លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាណែនាំស្តីពី «ការប្រើប្រាស់កញ្ចប់ថវិកាឃុំ/សង្កាត់ និងការលើកទឹកចិត្តដល់ក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងការវិភាជន៍កញ្ចប់ថវិកាឃុំ/សង្កាត់ ដើម្បីគាំទ្រសកម្មភាពអភិរក្សធនធានធម្មជាតិ/ជលផល និងការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍នៅមូលដ្ឋាន» លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាណែនាំស្តីពី «ការប្រើប្រាស់កញ្ចប់ថវិកាឃុំ/សង្កាត់ និងការលើកទឹកចិត្តដល់ក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងការវិភាជន៍កញ្ចប់ថវិកាឃុំ/សង្កាត់ ដើម្បីគាំទ្រសកម្មភាពអភិរក្សធនធានធម្មជាតិ/ជលផល និងការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍នៅមូលដ្ឋាន»
  • ព័ត៌មានជាតិ

លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាណែនាំស្តីពី «ការប្រើប្រាស់កញ្ចប់ថវិកាឃុំ/សង្កាត់ និងការលើកទឹកចិត្តដល់ក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងការវិភាជន៍កញ្ចប់ថវិកាឃុំ/សង្កាត់ ដើម្បីគាំទ្រសកម្មភាពអភិរក្សធនធានធម្មជាតិ/ជលផល និងការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍នៅមូលដ្ឋាន»

July 8, 2026
ឯកឧត្តម ភឺន ផល្លា ដឹកនាំថ្នាក់ដឹកនាំក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត អមដំណើរ សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមូលដ្ឋានជុំវិញខេត្តក្រចេះ ឯកឧត្តម ភឺន ផល្លា ដឹកនាំថ្នាក់ដឹកនាំក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត អមដំណើរ សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមូលដ្ឋានជុំវិញខេត្តក្រចេះ
  • ព័ត៌មានជាតិ

ឯកឧត្តម ភឺន ផល្លា ដឹកនាំថ្នាក់ដឹកនាំក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត អមដំណើរ សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមូលដ្ឋានជុំវិញខេត្តក្រចេះ

July 6, 2026
  • សម្តេចតេជោ បានសម្រេចផ្តល់ផ្ទះចំនួន១០២ខ្នង ជូនអតីតយុទ្ធជន នៅខេត្តព្រះវិហារ ដែលផ្ទះ១០២ខ្នងនេះ ជាការចូលរួមឧបត្ថម្ភពី សំណាក់សមាគមអតីតយុទ្ធជន និងនិវត្តជនចំនួន៥២ខ្នង និងឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ និងលោកជំទាវឧកញ៉ា សាយ សោភា ចំនួន៥០ខ្នង
  • អតិថិជនដែលបានទិញផ្ទះនិងដីឡត៍ របស់គម្រោង ឡេង ណាវ៉ាត្រា ជ្រែ១០០ និងគម្រោងផ្លូវជាតិលេខ ៦អា ដែលមានទីតាំងស្ថិតនៅ ភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល បានមកទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដំណាក់កាលទី៤
  • ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ឧបត្ថម្ភថវិកាសាងសង់ផ្ទះ ៥០ ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជនក្រីក្រ នៅខេត្តព្រះវិហារ
  • លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ​ បានអញ្ជើញជាអធិបតីភាព ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ចូលរួមបរិច្ចាគឈាមដោយស្ម័គចិត្ត ផ្តល់ជូនមន្ទីរពេទ្យខេត្តកំពង់ស្ពឺ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម​ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ថ្ងៃបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៦) ខាងមុខនេះ​…
  • លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាណែនាំស្តីពី «ការប្រើប្រាស់កញ្ចប់ថវិកាឃុំ/សង្កាត់ និងការលើកទឹកចិត្តដល់ក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងការវិភាជន៍កញ្ចប់ថវិកាឃុំ/សង្កាត់ ដើម្បីគាំទ្រសកម្មភាពអភិរក្សធនធានធម្មជាតិ/ជលផល និងការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍នៅមូលដ្ឋាន»