Skip to content
គេហទំព័រ ធីអិនអេដេលី

គេហទំព័រ ធីអិនអេដេលី

គេហទំព័រ ធីអិនអេដេលី

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សង្គម
  • សេដ្ឋកិច្ច
  • កីឡា
Join Channel
  • ព័ត៌មានជាតិ

ច្បាស់ការណ៍ហើយ! ចំណាត់ការដ៏ម៉ឹងម៉ាត់! អាជ្ញាធរខេត្តកណ្ដាល និងស្រុកលើកដែក បើកប្រតិបត្តិការបង្ក្រាបទីតាំង Scam Online ២កន្លែង ឃាត់ខ្លួនជនជាតិចិន៣៨នាក់

TNA DAILY May 29, 2026

ខេត្តកណ្ដាល៖ ដោយអនុវត្តយ៉ាងម៉ឹងម៉ាត់តាមបទបញ្ជាដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងគោលនយោបាយបង្ក្រាបបទល្មើសបច្ចេកវិទ្យា ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំកម្លាំងចម្រុះ បើកប្រតិបត្តិការបង្ក្រាបទីតាំង Scam Online ចំនួន២កន្លែងផ្សេងគ្នា ក្នុងភូមិសាស្ត្រស្រុកលើកដែក ដោយទទួលបានជោគជ័យ កាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន៣៨នាក់ និងកំពុងបន្តស្រាវជ្រាវពាក់ព័ន្ធបណ្តាញឧក្រិដ្ឋកម្មបច្ចេកវិទ្យាឆ្លងដែនផ្សេងៗទៀត។

ទីតាំងទី១៖ ស្ថិតនៅមជ្ឈមណ្ឌលកម្សាន្ត និងផ្ទះសំណាក់ «មីស្ទើ លេង KTV» ក្នុងឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល ដែលមានចម្ងាយប្រមាណជាង១៤០០ម៉ែត្រពីសាលាស្រុកលើកដែក។

ដោយឡែក ទីតាំងទី២៖ ស្ថិតនៅក្នុងបរិវេណកីឡដ្ឋាន «មីស្ទើលេង» ក្នុងភូមិព្រែកតូច ឃុំព្រែកដាច់ ទាំងពីរទីតាំង ស្រុកលើកដែក ដែលមានចម្ងាយប្រមាណជាង៤៧០០ម៉ែត្រពីសាលាស្រុកលើកដែក និងចម្ងាយប្រមាណជាង១៧០០ម៉ែត្រពីផ្លូវជាតិលេខ១៤។

ជុំវិញករណីនេះ លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានអះអាងថា រដ្ឋបាលស្រុក និងកម្លាំងចម្រុះគ្រប់ផ្នែក នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្តកណ្ដាល និងស្ថាបនពាក់ព័ន្ធក្នុងការអនុវត្តវិធានការច្បាប់ឲ្យបានម៉ឹងម៉ាត់ និងតឹងរ៉ឹងបំផុត ដើម្បីបោសសម្អាតក្រុមឧក្រិដ្ឋជន Scam Online ឲ្យអស់ពីមូលដ្ឋានរបស់ខ្លួន។

លោកបញ្ជាក់ថា ការបង្ក្រាបនេះ គឺអនុវត្តស្របតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិនៃកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការចង្អុលដឹកនាំផ្ទាល់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល។

គួររំលឹកថា កាលពីពេលថ្មីៗនេះ ឯកឧត្តម គួច ចំរើន បានប្រកាសជាសាធារណៈតាមបណ្ដាញសង្គមផ្ទាល់ខ្លួន ដោយអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមផ្តល់ព័ត៌មានពាក់ព័ន្ធករណី Scam Online ហើយអ្នកផ្ដល់ព័ត៌មាននឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួន២លានរៀល ព្រមទាំងធានារក្សាការសម្ងាត់ជូនយ៉ាងតឹងរ៉ឹង។

មហាជនបានសម្ដែងការគាំទ្រ និងកោតសរសើរចំពោះចំណាត់ការដ៏ក្តៅគគុក និងមិនបន្ធូរដៃរបស់អាជ្ញាធរខេត្តកណ្ដាល ជាពិសេសអាជ្ញាធរស្រុកលើកដែកដែលបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យាដែលកំពុងគំរាមកំហែងដល់សង្គមជាតិ៕

img 20260529 172627 872 img 20260529 172628 454 img 20260529 172627 834 img 20260529 172633 604 img 20260529 172628 502 img 20260529 172628 639 img 20260529 172627 781 img 20260529 172621 716 img 20260529 172621 417 img 20260529 172621 132 img 20260529 172621 253 img 20260529 172621 731 img 20260529 172621 887 img 20260529 172621 875 img 20260529 172724 229 img 20260529 172712 659 img 20260529 172658 975 img 20260529 172627 687

Post navigation

Previous: លោក គ្រី ប៉េងលេង ហៅថាត់ បើកអាជីវកម្មបង្កប់ស្កេមអនឡាញ ត្រូវបាន ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ប្រើកណ្តាប់ដៃដែក វាយបំបែកសំបុកស្កេមអនឡាញ
Next: ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​បានប្រជុំផ្សព្វផ្សាយខ្លឹមសារនិងការអនុវត្ត សារាចរ លេខ០០១ សនស/ស.រ ស្តីពីការគ្រប់គ្រងការប្រកបអាជីវកម្មនិងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ ដែលពុំទាន់មានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតនៅក្នុងព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានថ្មីៗ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថ ចូលជួបសំណេះសំណាល​ សួរ​សុខទុក្ខសំដែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ​​​​​ កំពុងសម្រាកព្យាបាលថែទាំសុខភាពនៅ​គេហដ្ឋាន… លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថ ចូលជួបសំណេះសំណាល​ សួរ​សុខទុក្ខសំដែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ​​​​​ កំពុងសម្រាកព្យាបាលថែទាំសុខភាពនៅ​គេហដ្ឋាន…
  • ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថ ចូលជួបសំណេះសំណាល​ សួរ​សុខទុក្ខសំដែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ​​​​​ កំពុងសម្រាកព្យាបាលថែទាំសុខភាពនៅ​គេហដ្ឋាន…

November 1, 2026
ថ្នាក់ដឹកនាំខេត្តតាកែវ រៀបចំពិធីសែនក្រុងពាលី ត្រៀមប្រារព្ធពិធីបុណ្យអុំទូកថ្នាក់ខេត្ត នៅមាត់បឹងតាកែវ ថ្នាក់ដឹកនាំខេត្តតាកែវ រៀបចំពិធីសែនក្រុងពាលី ត្រៀមប្រារព្ធពិធីបុណ្យអុំទូកថ្នាក់ខេត្ត នៅមាត់បឹងតាកែវ
  • ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តតាកែវ រៀបចំពិធីសែនក្រុងពាលី ត្រៀមប្រារព្ធពិធីបុណ្យអុំទូកថ្នាក់ខេត្ត នៅមាត់បឹងតាកែវ

October 30, 2026
ពលរដ្ឋស្នើឱ្យស៊ើបអង្កេតករណីចោទប្រកាន់ទារប្រាក់ ១០លានរៀល ជាថ្នូរនឹងការមិនឱ្យចូលរួមដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ នៅខេត្តព្រះវិហារ ពលរដ្ឋស្នើឱ្យស៊ើបអង្កេតករណីចោទប្រកាន់ទារប្រាក់ ១០លានរៀល ជាថ្នូរនឹងការមិនឱ្យចូលរួមដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ នៅខេត្តព្រះវិហារ
  • សង្គម

ពលរដ្ឋស្នើឱ្យស៊ើបអង្កេតករណីចោទប្រកាន់ទារប្រាក់ ១០លានរៀល ជាថ្នូរនឹងការមិនឱ្យចូលរួមដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ នៅខេត្តព្រះវិហារ

October 27, 2026
ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀត គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានរៀបចំការចុះឈ្មោះស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាតាមប្រព័ន្ធអនឡាញ… ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀត គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានរៀបចំការចុះឈ្មោះស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាតាមប្រព័ន្ធអនឡាញ…
  • ព័ត៌មានជាតិ

ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀត គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានរៀបចំការចុះឈ្មោះស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាតាមប្រព័ន្ធអនឡាញ…

October 13, 2026
សេចក្តីថ្លែងការណ៍ អ្នកនាំពាក្យរាជរដ្ឋាភិបាលទាមទារឱ្យលោក សម រង្ស៊ី ចេញមុខបញ្ជាក់ការពិតចំពោះមុខប្រជាជាតិខ្មែរ! សេចក្តីថ្លែងការណ៍ អ្នកនាំពាក្យរាជរដ្ឋាភិបាលទាមទារឱ្យលោក សម រង្ស៊ី ចេញមុខបញ្ជាក់ការពិតចំពោះមុខប្រជាជាតិខ្មែរ!
  • ព័ត៌មានជាតិ

សេចក្តីថ្លែងការណ៍ អ្នកនាំពាក្យរាជរដ្ឋាភិបាលទាមទារឱ្យលោក សម រង្ស៊ី ចេញមុខបញ្ជាក់ការពិតចំពោះមុខប្រជាជាតិខ្មែរ!

October 13, 2026
សកម្មភាពប្រជាពលរដ្ឋខ្មែរទាំងពីរភេទ អាយុ១៨-២៥ឆ្នាំ បានមកដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦ នៅតាមបណ្តាទីតាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ សកម្មភាពប្រជាពលរដ្ឋខ្មែរទាំងពីរភេទ អាយុ១៨-២៥ឆ្នាំ បានមកដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦ នៅតាមបណ្តាទីតាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦
  • ព័ត៌មានជាតិ

សកម្មភាពប្រជាពលរដ្ឋខ្មែរទាំងពីរភេទ អាយុ១៨-២៥ឆ្នាំ បានមកដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦ នៅតាមបណ្តាទីតាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦

October 13, 2026
  • លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថ ចូលជួបសំណេះសំណាល​ សួរ​សុខទុក្ខសំដែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ​​​​​ កំពុងសម្រាកព្យាបាលថែទាំសុខភាពនៅ​គេហដ្ឋាន…
  • ថ្នាក់ដឹកនាំខេត្តតាកែវ រៀបចំពិធីសែនក្រុងពាលី ត្រៀមប្រារព្ធពិធីបុណ្យអុំទូកថ្នាក់ខេត្ត នៅមាត់បឹងតាកែវ
  • ពលរដ្ឋស្នើឱ្យស៊ើបអង្កេតករណីចោទប្រកាន់ទារប្រាក់ ១០លានរៀល ជាថ្នូរនឹងការមិនឱ្យចូលរួមដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ នៅខេត្តព្រះវិហារ
  • ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀត គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានរៀបចំការចុះឈ្មោះស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាតាមប្រព័ន្ធអនឡាញ…
  • សេចក្តីថ្លែងការណ៍ អ្នកនាំពាក្យរាជរដ្ឋាភិបាលទាមទារឱ្យលោក សម រង្ស៊ី ចេញមុខបញ្ជាក់ការពិតចំពោះមុខប្រជាជាតិខ្មែរ!