Skip to content
គេហទំព័រ ធីអិនអេដេលី

គេហទំព័រ ធីអិនអេដេលី

គេហទំព័រ ធីអិនអេដេលី

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សង្គម
  • សេដ្ឋកិច្ច
  • កីឡា
Join Channel
  • ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល បច្ចេកទេសរបស់ ក្រុមប្រឹក្សាខេត្តកណ្តាល ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦

TNA DAILY October 3, 2025
ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល បច្ចេកទេសរបស់ ក្រុមប្រឹក្សាខេត្តកណ្តាល ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦ ដោយមានការចូលរួមពី ឯកឧត្តម-លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាល អភិបាលក្រុង-ស្រុកទាំង១៣ មន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ ក្នុងការដោះស្រាយបញ្ហាទឹកជំនន់ទាំងពេលកំពុងជន់លិច និងក្រោយពេលជន់លិច ពោលគឺត្រូវគិតគូរចំពោះសុវត្ថិភាព សុខភាព និងស្បៀងអាហារជូនប្រជាពលរដ្ឋក្នុងអំឡុងពេលទឹកជំនន់ឱ្យបានល្អប្រសើរ ដោយអាជ្ញាធរពាក់ព័ន្ធ ត្រូវត្រៀមផែនការទុកជាមុន ត្រូវមានទីទួលសុវត្ថិភាព កន្លែងស្នាក់នៅរបស់ប្រជាពលរដ្ឋ និងសត្វពាហនៈ ជាពិសេស ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាមនុស្សចាស់ និងកូនក្មេងកុំឱ្យមានបញ្ហាអ្វីមួយជាយថាហេតុ ពេលមានទឹកជំនន់។
ឯកឧត្តមអភិបាល បានជំរុញដល់គ្រូពេទ្យ ត្រូវត្រៀមថ្នាំបង្ការ និងត្រៀមជួយសង្គ្រោះ និងព្យាបាលប្រជាពលរដ្ឋពេលរងគ្រោះផ្សេងៗឱ្យបានទាន់ពេលវេលា ប្រកបដោយការទទួលខុសត្រូវខ្ពស់ ត្រូវត្រៀមរថយន្តសង្គ្រោះក្នុងករណីចាំបាច់ណាមួយ។ ដោយឡែកអាជ្ញាធរមានសមត្ថកិច្ច ក៏ត្រូវបង្កើនកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឱ្យបានល្អ ដើម្បីបង្កភាពកក់ក្តៅជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវគ្រប់គ្រង និងតាមដានជាប្រចាំ ចំពោះផលដំណាំដែលបានរងផលប៉ះពាល់ដោយទឹកជំនន់ ត្រូវមានមន្ត្រីចុះពិនិត្យវាយតម្លៃការខូចខាត ត្រូវមានស្ថិតិរបាយការណ៍ជាប្រចាំ ដើម្បីជួយដោះស្រាយក្រោយពេលទឹកជំនន់រួច។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញ និងលើកទឹកចិត្តដល់អង្គប្រជុំទាំងមូល សូមរួមគ្នាយកចិត្តទុកដាក់ពិនិត្យ និងចូលរួមផ្ដល់ជាមតិយោបល់ ពាក់ព័ន្ធទៅនឹងសេចក្តីព្រាងគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦ ឱ្យបានលម្អិតបន្ថែមទៀត ជាពិសេសទៅលើថវិកាប្រើប្រាស់ក្នុងការអនុវត្តគម្រោងឱ្យមានលក្ខណៈសមស្រប ធានាដល់ការសាងសង់គម្រោងដែលមានគុណភាពខ្ពស់ និងជាតម្រូវការចាំបាច់របស់មូលដ្ឋានពិតប្រាកដ ដើម្បីដាក់ជូនដល់ក្រុមប្រឹក្សាខេត្តធ្វើការពិនិត្យ និងអនុម័តនៅពេលខាងមុខឱ្យបានទាន់ពេលវេលា។
សូមជម្រាបថា យោងតាមសេចក្តីព្រាងគម្រោងវិនិយោគខេត្តឆ្នាំ២០២៦ ផ្អែកតាមអាទិភាព ខេត្តកណ្តាលមានចំនួន ៥៨គម្រោង ក្នុងនោះ៖ ស្រុកកណ្តាលស្ទឹង ១គម្រោង ស្រុកកៀនស្វាយ ៣គម្រោង ស្រុកខ្សាច់កណ្តាល ២គម្រោង ស្រុកកោះធំ ៣គម្រោង ស្រុកលើកដែក ៣គម្រោង ស្រុកល្វាឯម ១គម្រោង ស្រុកមុខកំពូល ៣គម្រោង ស្រុកអង្គស្នួល ៤គម្រោង ស្រុកពញាឮ ៣គម្រោង ស្រុកស្អាង ៤គម្រោង ក្រុងតាខ្មៅ ១២គម្រោង ក្រុងសំពៅពូន ៥គម្រោង ក្រុងអរិយក្សត្រ ១០គម្រោង និងគម្រោងក្នុងខេត្ត ៤គម្រោង។

Post navigation

Previous: លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំក្រុមការងារ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ ចូលរួមកិច្ចក្នុងប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារ និងការអនុវត្តតួនាទី-ភារកិច្ច និងកំណែទម្រង់កងរាជអាវុធហត្ថ ៩ខែ លើកទិសដៅសកម្មភាពការងារ ត្រីមាសទី៤ ឆ្នាំ២០២៥
Next: លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំកម្លាំង ចូលរួមក្នុងកិច្ចប្រជុំស្តីពីការចុះពិនិត្យ-វាយតម្លៃយោធិន នៃកងរាជអាវុធហត្ថ ដល់អាយុសោធននិវត្តន៍ ឆ្នាំ២០២៦ និងដល់អាយុសោធននិវត្តន៍ ឆ្នាំ២០២៥

ព័ត៌មានថ្មីៗ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ បានចាត់ឲ្យលោកវរសេនីយ៏ឯក ឡេង គឹមឈាន​ ជាតំណាងអញ្ជើញ​ចូលរួម​ពិធីបិទសមយុទ្ធទ្វេរភាគី CINBAX II រវាងកងទ័ពជើងគោកកម្ពុជា-ឥណ្ឌា​​ លើកទី២នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែនភ្នំម្រះព្រៅ… លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ បានចាត់ឲ្យលោកវរសេនីយ៏ឯក ឡេង គឹមឈាន​ ជាតំណាងអញ្ជើញ​ចូលរួម​ពិធីបិទសមយុទ្ធទ្វេរភាគី CINBAX II រវាងកងទ័ពជើងគោកកម្ពុជា-ឥណ្ឌា​​ លើកទី២នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែនភ្នំម្រះព្រៅ…
  • ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ បានចាត់ឲ្យលោកវរសេនីយ៏ឯក ឡេង គឹមឈាន​ ជាតំណាងអញ្ជើញ​ចូលរួម​ពិធីបិទសមយុទ្ធទ្វេរភាគី CINBAX II រវាងកងទ័ពជើងគោកកម្ពុជា-ឥណ្ឌា​​ លើកទី២នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែនភ្នំម្រះព្រៅ…

May 18, 2026
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ​ចុះពិនិត្យមេីលស្ថានភាពសាលាបឋមសិក្សាផ្សារលេី ក្នុងសង្កាត់លេខ២​ បន្ទាប់ពីបានកែលម្អ​ តាមការស្នើសុំរបស់សហគមន៍សាលារៀន ដើម្បីបង្កើនបរិយាកាសសិក្សា​ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ​ចុះពិនិត្យមេីលស្ថានភាពសាលាបឋមសិក្សាផ្សារលេី ក្នុងសង្កាត់លេខ២​ បន្ទាប់ពីបានកែលម្អ​ តាមការស្នើសុំរបស់សហគមន៍សាលារៀន ដើម្បីបង្កើនបរិយាកាសសិក្សា​
  • ព័ត៌មានជាតិ

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ​ចុះពិនិត្យមេីលស្ថានភាពសាលាបឋមសិក្សាផ្សារលេី ក្នុងសង្កាត់លេខ២​ បន្ទាប់ពីបានកែលម្អ​ តាមការស្នើសុំរបស់សហគមន៍សាលារៀន ដើម្បីបង្កើនបរិយាកាសសិក្សា​

May 18, 2026
តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ អាវុធហត្ថរាជធានីភ្នំពេញទទួលដំណឹង ករណីក្មេងៗមួយក្រុមបាន​​​ប្រមូលផ្ដុំគ្នាបម្រុងនឹងធ្វើសកម្មភាពបង្ហោះម៉ូតូ និងបង្កជាសម្លេងរំខានដល់ពួកគាត់នៅចំណុចផ្លូវ ១៤១ កែង ២៤២ ភូមិ ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ អាវុធហត្ថរាជធានីភ្នំពេញទទួលដំណឹង ករណីក្មេងៗមួយក្រុមបាន​​​ប្រមូលផ្ដុំគ្នាបម្រុងនឹងធ្វើសកម្មភាពបង្ហោះម៉ូតូ និងបង្កជាសម្លេងរំខានដល់ពួកគាត់នៅចំណុចផ្លូវ ១៤១ កែង ២៤២ ភូមិ ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា
  • ព័ត៌មានជាតិ

តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ អាវុធហត្ថរាជធានីភ្នំពេញទទួលដំណឹង ករណីក្មេងៗមួយក្រុមបាន​​​ប្រមូលផ្ដុំគ្នាបម្រុងនឹងធ្វើសកម្មភាពបង្ហោះម៉ូតូ និងបង្កជាសម្លេងរំខានដល់ពួកគាត់នៅចំណុចផ្លូវ ១៤១ កែង ២៤២ ភូមិ ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា

May 18, 2026
នេះជាលើកទី៥ហើយដែរ អាជ្ញាធរខេត្តកណ្តាល បានបន្តចុះត្រួតពិនិត្យ និងអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្ដាផ្លូវជាតិសំខាន់ៗ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងសុវត្ថិភាពសាធារណៈ នេះជាលើកទី៥ហើយដែរ អាជ្ញាធរខេត្តកណ្តាល បានបន្តចុះត្រួតពិនិត្យ និងអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្ដាផ្លូវជាតិសំខាន់ៗ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងសុវត្ថិភាពសាធារណៈ
  • ព័ត៌មានជាតិ

នេះជាលើកទី៥ហើយដែរ អាជ្ញាធរខេត្តកណ្តាល បានបន្តចុះត្រួតពិនិត្យ និងអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្ដាផ្លូវជាតិសំខាន់ៗ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងសុវត្ថិភាពសាធារណៈ

May 16, 2026
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ ដឹកនាំ និងសម្របសម្រួលប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការនិងសម្របសម្រួលតួកគី (TIKA )នៃសាធារណរដ្ឋតួកគី ចុះពិនិត្យទីតាំងអនុវត្តគម្រោងស្ថាបនាផ្លូវ នៅក្នុងតំបន់សហគមន៍នេសាទឆ្នេរអង្កោល ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ ដឹកនាំ និងសម្របសម្រួលប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការនិងសម្របសម្រួលតួកគី (TIKA )នៃសាធារណរដ្ឋតួកគី ចុះពិនិត្យទីតាំងអនុវត្តគម្រោងស្ថាបនាផ្លូវ នៅក្នុងតំបន់សហគមន៍នេសាទឆ្នេរអង្កោល
  • ព័ត៌មានជាតិ

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ ដឹកនាំ និងសម្របសម្រួលប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការនិងសម្របសម្រួលតួកគី (TIKA )នៃសាធារណរដ្ឋតួកគី ចុះពិនិត្យទីតាំងអនុវត្តគម្រោងស្ថាបនាផ្លូវ នៅក្នុងតំបន់សហគមន៍នេសាទឆ្នេរអង្កោល

May 16, 2026
ឯកឧត្តម ភឺន ផល្លា តំណាងសម្តេចតេជោ ប្រមុខរដ្ឋស្តីទី នាំយកអាវក្រោះខ្មែរ DSS និងមួកការពារ​គ្រាប់​ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចូលរួមគាំទ្រ និងពង្រឹងសមត្ថភាពការងាររបស់កងកម្លាំងបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋ ឯកឧត្តម ភឺន ផល្លា តំណាងសម្តេចតេជោ ប្រមុខរដ្ឋស្តីទី នាំយកអាវក្រោះខ្មែរ DSS និងមួកការពារ​គ្រាប់​ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចូលរួមគាំទ្រ និងពង្រឹងសមត្ថភាពការងាររបស់កងកម្លាំងបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋ
  • ព័ត៌មានជាតិ

ឯកឧត្តម ភឺន ផល្លា តំណាងសម្តេចតេជោ ប្រមុខរដ្ឋស្តីទី នាំយកអាវក្រោះខ្មែរ DSS និងមួកការពារ​គ្រាប់​ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចូលរួមគាំទ្រ និងពង្រឹងសមត្ថភាពការងាររបស់កងកម្លាំងបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋ

May 13, 2026
  • លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ បានចាត់ឲ្យលោកវរសេនីយ៏ឯក ឡេង គឹមឈាន​ ជាតំណាងអញ្ជើញ​ចូលរួម​ពិធីបិទសមយុទ្ធទ្វេរភាគី CINBAX II រវាងកងទ័ពជើងគោកកម្ពុជា-ឥណ្ឌា​​ លើកទី២នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែនភ្នំម្រះព្រៅ…
  • ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ​ចុះពិនិត្យមេីលស្ថានភាពសាលាបឋមសិក្សាផ្សារលេី ក្នុងសង្កាត់លេខ២​ បន្ទាប់ពីបានកែលម្អ​ តាមការស្នើសុំរបស់សហគមន៍សាលារៀន ដើម្បីបង្កើនបរិយាកាសសិក្សា​
  • តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ អាវុធហត្ថរាជធានីភ្នំពេញទទួលដំណឹង ករណីក្មេងៗមួយក្រុមបាន​​​ប្រមូលផ្ដុំគ្នាបម្រុងនឹងធ្វើសកម្មភាពបង្ហោះម៉ូតូ និងបង្កជាសម្លេងរំខានដល់ពួកគាត់នៅចំណុចផ្លូវ ១៤១ កែង ២៤២ ភូមិ ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា
  • នេះជាលើកទី៥ហើយដែរ អាជ្ញាធរខេត្តកណ្តាល បានបន្តចុះត្រួតពិនិត្យ និងអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្ដាផ្លូវជាតិសំខាន់ៗ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងសុវត្ថិភាពសាធារណៈ
  • ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ ដឹកនាំ និងសម្របសម្រួលប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការនិងសម្របសម្រួលតួកគី (TIKA )នៃសាធារណរដ្ឋតួកគី ចុះពិនិត្យទីតាំងអនុវត្តគម្រោងស្ថាបនាផ្លូវ នៅក្នុងតំបន់សហគមន៍នេសាទឆ្នេរអង្កោល