Skip to content
គេហទំព័រ ធីអិនអេដេលី

គេហទំព័រ ធីអិនអេដេលី

គេហទំព័រ ធីអិនអេដេលី

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សង្គម
  • សេដ្ឋកិច្ច
  • កីឡា
Join Channel
  • ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តកណ្តាល ជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីចូលនិវត្តន៍ នៃរដ្ឋបាលខេត្តកណ្ដាល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

TNA DAILY September 19, 2025

កណ្តាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីចូលនិវត្តន៍ នៃរដ្ឋបាលខេត្តកណ្ដាល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត ប្រមាណជាង ៥០៥នាក់ ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ការជួបជុំគ្នានាពេលនេះ គឺជាប្រពៃណីទម្លៀមទម្លាប់ ដែលថ្នាក់ដឹកនាំខេត្តតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ គឺក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីជួបសំណេះសំណាល និងឧបត្ថម្ភនូវថវិកាមួយចំនួន ជូនបងប្អូនមន្ត្រីរាជការ ដើម្បីយកទៅប្រើប្រាស់ទៅតាមសេចក្តីត្រូវការជាក់ស្តែង។

ឯកឧត្តមអភិបាលខេត្ត បានស្នើដល់មន្ត្រីទាំងអស់ បើទោះបីពេលនេះជាពេលវេលាឈប់សម្រាកបុណ្យភ្ជុំបិណ្ឌក៏ដោយ ក៏សូមមន្ត្រីរាជការទាំងអស់ត្រូវមានវេនប្រចាំការ សម្រាប់បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ពិសេសគឺសម្រាប់ត្រៀមឆ្លើយតបទៅនិងសភាពការណ៍ដែលអាចកើតមានឡើងក្នុងមូលដ្ឋាន ពីព្រោះយើងមានភារកិច្ចជាមន្ត្រីរាជការ សូមកុំគិតថ្ងៃឈប់សម្រាក ឬថ្ងៃបុណ្យទានឡើយ ត្រូវតែត្រៀមបម្រើសាធារណៈប្រជាពលរដ្ឋគ្រប់ពេលវេលា។

ក្នុងពិធីនេះដែរ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងអំពីសមិទ្ធផលនានា ដែលរដ្ឋបាលបានសម្រេចបានជាច្រើន ក្នុងនោះក៏មានអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានបើកដំណើរការហោះហើរកាលពីពេលថ្មីៗនេះ ហើយបានដំណើរការយ៉ាងប្រក្រតី ធ្វើឱ្យភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ រួមទាំងប្រជាពលរដ្ឋបានបង្ហាញការសាទរយ៉ាងខ្លាំងចំពោះសមិទ្ធផលនេះ ។ រដ្ឋបាលខេត្តបានខិតខំសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្រុងសំពៅពូន ព្រមទាំងបានខិតខំដាក់ប្រព័ន្ធលូរំដោះទឹកក្នុងក្រុងតាខ្មៅ បើទោះបីជាមិនទាន់រួចរាល់ជាស្ថាពលក៏ដោយ ក៏បានជួយសម្រួលឱ្យក្រុងតាខ្មៅមិនមានការជនលិចក្នុងរដូវវស្សានេះផងដែរ។

ក្រៅពីបានថ្លែង នូវការកោតសរសើរចំពោះ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ដែលកន្លងមកបានរួបរួមសាមគ្គីគ្នា ខិតខំបំពេញការងារភារកិច្ចអស់សមត្ថភាព និងជំនាញនីមួយៗ ជូនរដ្ឋបាលខេត្ត រហូតសម្រេចបានលទ្ធផលគួរជាទីគាប់ប្រសើរ។ ឯកឧត្តមអភិបាលខេត្តក៏បានស្នើដល់មន្ត្រីទាំងអស់ ត្រូវបន្តខិតខំបំពេញការងារឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសត្រូវខិតខំធ្វើនូវរាល់កិច្ចការងារតូចៗឱ្យទទួលបានលទ្ធផលល្អប្រសើរ មុននឹងឈានទៅដល់ការធ្វើការងារធំៗដែលថ្នាក់ដឹកនាំប្រគល់ជូន ។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានជំរុញ និងលើកទឹកចិត្ត ទៅដល់កម្លាំងសមត្ថកិច្ចគ្រប់ថ្នាក់ ជាពិសេសគណៈបញ្ជាការឯកភាពក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តច្បាប់ចរាចរណ៍ ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅគ្រប់មូលដ្ឋានក្នុងខេត្តកណ្ដាល រួមគ្នាកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍ ពីព្រោះកិច្ចការនេះក៏ ជាបុណ្យកុសលដ៏ធំធេងមួយផងដែរ គឺជាការជួយសង្គ្រោះជីវិតមនុស្ស ដែលយើងទាំងអស់គ្នាត្រូវតែរួមគ្នាត្រូវធ្វើឱ្យបានទាំងមន្ត្រីនគបាល មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋ។

Post navigation

Previous: លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាប្រឡងប្រណាំងពិនិត្យវាយតម្លៃ អង្គភាព នឹងបុគ្កលឆ្នើម ដើម្បីស្នើសុំរូបភាពសរសើរក្នុងការបំពេញភារកិច្ចប្រចាំឆ្នាំ២០២៥
Next: សប្បុរសជន​បានបន្តឧបត្ថម្ភគាំទ្រដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងឱកាសអបអរសាទរពិធីបុណ្យកាន់បិណ្ឌ-ភ្ចុំបិណ្ឌ…

ព័ត៌មានថ្មីៗ

បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្តបន្ទាយមានជ័យ បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្តបន្ទាយមានជ័យ
  • ព័ត៌មានជាតិ

បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្តបន្ទាយមានជ័យ

September 1, 2026
វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា
  • ព័ត៌មានជាតិ

វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា

August 31, 2026
ឯកឧត្តម យូ សិរីវុឌ្ឍ និងឯកឧត្តម ភឺន ផល្លា ទទួលជួបស្វាគមន៍លោក ហ៊ុន សុខបាន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ឯកឧត្តម យូ សិរីវុឌ្ឍ និងឯកឧត្តម ភឺន ផល្លា ទទួលជួបស្វាគមន៍លោក ហ៊ុន សុខបាន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
  • ព័ត៌មានជាតិ

ឯកឧត្តម យូ សិរីវុឌ្ឍ និងឯកឧត្តម ភឺន ផល្លា ទទួលជួបស្វាគមន៍លោក ហ៊ុន សុខបាន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

August 28, 2026
ក្រសួងរៀបចំដែនដី ដោះស្រាយ និងបិទបញ្ចប់វិវាទក្រុមហ៊ុន វិថីអមតៈ និងបន្តដោះស្រាយករណីបំណុលបុរី MCL Villa គម្រោង 1A ក្រសួងរៀបចំដែនដី ដោះស្រាយ និងបិទបញ្ចប់វិវាទក្រុមហ៊ុន វិថីអមតៈ និងបន្តដោះស្រាយករណីបំណុលបុរី MCL Villa គម្រោង 1A
  • ព័ត៌មានជាតិ

ក្រសួងរៀបចំដែនដី ដោះស្រាយ និងបិទបញ្ចប់វិវាទក្រុមហ៊ុន វិថីអមតៈ និងបន្តដោះស្រាយករណីបំណុលបុរី MCL Villa គម្រោង 1A

August 20, 2026
ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត
  • សង្គម

ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត

August 18, 2026
យុវជនម្នាក់ប្រើប្រាស់គ្រឿងញៀនលើសកម្រិត គ្រប់គ្រងខ្លួនឯងលែងបាន ហើយឈានទៅដល់បំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង ធ្វើការបង្រ្កាប និងឃាត់ខ្លួនភ្លាមៗ ក្រោយទទួលបានការខលប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខអន្តរាគមន៍ Hotline 1292  យុវជនម្នាក់ប្រើប្រាស់គ្រឿងញៀនលើសកម្រិត គ្រប់គ្រងខ្លួនឯងលែងបាន ហើយឈានទៅដល់បំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង ធ្វើការបង្រ្កាប និងឃាត់ខ្លួនភ្លាមៗ ក្រោយទទួលបានការខលប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខអន្តរាគមន៍ Hotline 1292 
  • សង្គម

យុវជនម្នាក់ប្រើប្រាស់គ្រឿងញៀនលើសកម្រិត គ្រប់គ្រងខ្លួនឯងលែងបាន ហើយឈានទៅដល់បំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង ធ្វើការបង្រ្កាប និងឃាត់ខ្លួនភ្លាមៗ ក្រោយទទួលបានការខលប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខអន្តរាគមន៍ Hotline 1292 

August 18, 2026
  • បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្តបន្ទាយមានជ័យ
  • វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា
  • ឯកឧត្តម យូ សិរីវុឌ្ឍ និងឯកឧត្តម ភឺន ផល្លា ទទួលជួបស្វាគមន៍លោក ហ៊ុន សុខបាន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
  • ក្រសួងរៀបចំដែនដី ដោះស្រាយ និងបិទបញ្ចប់វិវាទក្រុមហ៊ុន វិថីអមតៈ និងបន្តដោះស្រាយករណីបំណុលបុរី MCL Villa គម្រោង 1A
  • ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត